
ក្រសួងការងារអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលត្រឡប់មកពីថៃ សូមស្វែងរកការងារធ្វើនៅក្នុងស្រុក ជាជាងត្រឡប់ទៅប្រទេសថៃវិញ
(ភ្នំពេញ) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀតនានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ និងសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើនៅក្នុងប្រទេសកម្ពុជា។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១០ម៉ឺនកន្លែងដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចច









