Skip to main content
Preah Sihanouk Provincial Television
Log in

All news

Browse published news or choose a section for related reporting.

ខេត្តព្រះសីហនុ នឹងបំពាក់កាំមេរ៉ាសុវត្ថិភាពដំណាក់កាលទីពីរចំនួន ២៥៧កាំមេរ៉ាក្នុង ១៦៧ទីតាំង ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងតាមដានសកម្មភាពជនល្មើស

ឯកឧត្តម ម៉ាង ស៊ីណេត  អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យការបំពាក់កាមេរ៉ាសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលបានសិក្សាទីតាំងបំពាក់ការមេរ៉ាសុវត្ថិភាពដំណាក់កាលទីពីរចំនួន ១៦៧ទីតាំង ស្មើនឹង ២៥៧កាមេរ៉ានៅតាមបណ្ដោយផ្លូវក្នុងខេត្តព្រះសីហនុ ដើម្បីរួមចំណែកក្នុងការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងតាមដានពីសកម្មភាពរបស់ជនល្មើសដែលបានប្រព្រឹត្តអំពើខុសច្បាប់ក្នុងខេត្តព្រះសីហនុ។ការបំពាក់កាំមេរ៉ាន

ខេត្តចំនួន៣ទទួលបានគម្រោងវិនិយោគ៥តម្លៃ៤៦លានដុល្លារអាចបង្កើតការងារខ្ទង់២ពាន់កន្លែង

គម្រោងវិនិយោគចំនួន៥ បានដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលគ្រោងបោះទីតាំងនៅខេត្តចំនួន៣របស់ប្រទេសកម្ពុជា។ សំណើនេះ ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៤ ក្នុងឆ្នាំ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា។គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៦លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំន

ចៅហ្វាយខេត្តកណ្តាលប្រាប់ពលរដ្ឋមកទស្សនាព្រលានយន្តហោះថ្មីឱ្យរក្សាសណ្ដាប់ធ្នាប់

អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមកទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះប្រវត្តិសាស្ត្រលំដាប់ពិភពលោក សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ»។ ការអំពាវនាវ និងបញ្ជាក់បែបនេះ នៅក្នុង