នគរបាលខេត្តព្រះសីហនុ ចុះពង្រឹងសន្តិសុខមូលដ្ឋាន ទប់ស្កាត់បទល្មើសអនឡាញ (Scam) និងការពារដំណើរការចុះឈ្មោះបោះឆ្នោត
ខេត្តព្រះសីហនុ ៖ អនុវត្តតាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានចុះបំពេញបេសកកម្មសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ និងទប់ស្កាត់បទល្មើស ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ រួមទាំងឃុំកែវផុស ទឹកល្អក់ សាមគ្គី តានៃ សំរុង ព្រៃនប់ និងឃុំអូរបាក់រទេះ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងការស្នាក់នៅប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការស្នាក់នៅខុសច្បាប់ ការជួលផ្ទះមិនប្រក្រតី និងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam)។ កម្លាំងសមត្ថកិច្ចបានបន្តចុះល្បាតជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័សទាន់ចិត្ត។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "12304",
"languageVersionId": "4079",
"visibilityVersion": "6",
"versionToken": "a1.jt7rqU7PP8F5gTiMSUI1_BxxwWU2TnTWwpWpYFUABG8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
