Scam ឆបោកប្រាក់ពលរដ្ឋហ្វីលីពីនអស់ ១.៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ!
នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនៃការឆបោក ឬ Scam ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយស្ថាប័នប្រឆាំងការឆបោកសកល បានឱ្យដឹងថា ពលរដ្ឋហ្វីលីពីនបានខាតបង់ប្រាក់អស់ ១.៩ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ យោងតាមការស្ទង់មតិបានបង្ហាញថា ៨៤% នៃពលរដ្ឋពេញវ័យហ្វីលីពីនចំនួន ១១៦០ នាក់ បានជួបប្រទះការប៉ុនប៉ងឆបោកក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយតួលេខនេះស្មើនឹងមធ្យមភាគនៃការជួបប្រទះការឆបោកចំនួន ១៥១ ដងក្នុងមនុស្សម្នាក់ៗក្នុងមួយឆ្នាំ ខណៈដែល ១៥% នៃអ្នកឆ្លើយតបបានបាត់បង់ប្រាក់ ឬទិន្នន័យផ្ទាល់ខ្លួនដែលនាំឱ្យខាតបង់ប្រាក់ ដោយជនរងគ្រោះខាតបង់ជាមធ្យមចំនួន ១០.៤២៧ បេសូ ដែលស្មើនឹងប្រមាណ ១៦៥ ដុល្លារអាមេរិក ក្នុងជនរងគ្រោះម្នាក់ៗ។
ខ្លឹមសារប្រភព
នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនៃការឆបោក ឬ Scam ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយស្ថាប័នប្រឆាំងការឆបោកសកល បានឱ្យដឹងថា ពលរដ្ឋហ្វីលីពីនបានខាតបង់ប្រាក់អស់ ១.៩ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ យោងតាមការស្ទង់មតិបានបង្ហាញថា ៨៤% នៃពលរដ្ឋពេញវ័យហ្វីលីពីនចំនួន ១១៦០ នាក់ បានជួបប្រទះការប៉ុនប៉ងឆបោកក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយតួលេខនេះស្មើនឹងមធ្យមភាគនៃការជួបប្រទះការឆបោកចំនួន ១៥១ ដងក្នុងមនុស្សម្នាក់ៗក្នុងមួយឆ្នាំ ខណៈដែល ១៥% នៃអ្នកឆ្លើយតបបានបាត់បង់ប្រាក់ ឬទិន្នន័យផ្ទាល់ខ្លួនដែលនាំឱ្យខាតបង់ប្រាក់ ដោយជនរងគ្រោះខាតបង់ជាមធ្យមចំនួន ១០.៤២៧ បេសូ ដែលស្មើនឹងប្រមាណ ១៦៥ ដុល្លារអាមេរិក ក្នុងជនរងគ្រោះម្នាក់ៗ។ បន្ទុកហិរញ្ញវត្ថុនេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថវិកាគ្រួសារ ដោយ ២២% នៃជនរងគ្រោះបាននិយាយថា ពួកគេលែងមានលទ្ធភាពលើការចំណាយថ្លៃរស់នៅមូលដ្ឋានតទៅទៀត បន្ទាប់ពីរងការឆបោក។ លើសពីនេះ ៨២% នៃជនរងគ្រោះដោយការឆបោកបាននិយាយថា ការត្រូវបានឆបោកនេះ ប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់អារម្មណ៍ផ្លូវចិត្តរបស់ពួកគេ។
ការស្ទង់មតិបានរកឃើញថា ៨៨% នៃការប៉ុនប៉ងឆបោក ធ្វើនៅលើវេទិកាដែលមានមុខងារផ្ញើសារផ្ទាល់ ខណៈដែលបណ្តាញសង្គម Facebook គឺជាវេទិកាឈានមុខគេក្នុងប្រតិបត្តិការឆបោក បន្ទាប់មកគឺ Gmail ដែលមានចំនួន ៣៣%៕អត្ថបទដោយ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11948",
"languageVersionId": "4107",
"visibilityVersion": "4",
"versionToken": "a1.dGT6wrljv-by3q0qIGE73oh3mZQxgAut2ygs8sgwl2A"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
