ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-កាហ្សាក់ស្តង់ ជំរុញការធ្វើកសិពាណិជ្ជកម្ម ឆ្លើយតបតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេស!

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋកាហ្សាក់ស្តង់ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងបង្កើនទំនាក់ទំនងកសិពាណិជ្ជកម្ម នៅទីក្រុងអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្តង់។ ក្នុងឱកាសនោះ ភាគីទាំងពីរបាន ឯកភាពលេីការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជំរុញការធ្វើកសិពាណិជ្ជកម្មដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ សំដៅពង្រីកកិច្ចសហប្រតិបត្តិការ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋកាហ្សាក់ស្តង់ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងបង្កើនទំនាក់ទំនងកសិពាណិជ្ជកម្ម នៅទីក្រុងអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្តង់។ ក្នុងឱកាសនោះ ភាគីទាំងពីរបាន ឯកភាពលេីការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជំរុញការធ្វើកសិពាណិជ្ជកម្មដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ សំដៅពង្រីកកិច្ចសហប្រតិបត្តិការ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានឯកភាពក្នុងកិច្ចសហការក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្សរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសវិទ្យាសាស្ត្រ ហេីយភាគីកាហ្សាក់ស្តង់ បានទទួលយកព្រមទាំងទទួលការអញ្ជេីញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងការពិនិត្យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងជួបពិភាក្សាជាមួយវិស័យឯកជននៅកម្ពុជានៅពេលវេលាសមស្រប៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12169",
  "languageVersionId": "4231",
  "visibilityVersion": "5",
  "versionToken": "a1.EM1hYQIsMjR0YYMjZ-fS0GJPl0rPmSSoBsn_MzEVh3c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។