ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាវាដឹកប្រេងឆៅជាង ២ លានបារ៉ែល បុកមីនសមុទ្រនៅច្រកសមុទ្រ Hormuz បណ្តាលឱ្យឆាបឆេះខ្ទេចខ្ទី

កងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃសុក្រនេះថា នាវាដឹកប្រេងមួយគ្រឿង បានបុកនឹងមីនសមុទ្រនៅច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យផ្ទុះឆាបឆេះភ្លាមៗ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim News Agency បានឱ្យដឹងថា នាវានេះ កំពុងដឹកជញ្ជូនប្រេងឆៅជាង ២លានបារ៉ែល ធ្វើដំណើរឆ្លងកាត់ច្រកទឹកយុទ្ធសាស្ត្រនេះដោយខុសច្បាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃសុក្រនេះថា នាវាដឹកប្រេងមួយគ្រឿង បានបុកនឹងមីនសមុទ្រនៅច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យផ្ទុះឆាបឆេះភ្លាមៗ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim News Agency បានឱ្យដឹងថា នាវានេះ កំពុងដឹកជញ្ជូនប្រេងឆៅជាង ២លានបារ៉ែល ធ្វើដំណើរឆ្លងកាត់ច្រកទឹកយុទ្ធសាស្ត្រនេះដោយខុសច្បាប់។ នាវានេះ បានព្យាយាមឆ្លងកាត់តាមច្រកដែលមិនត្រូវបានអនុញ្ញាតដោយប្រទេសអ៊ីរ៉ង់ ខណៈដែលកងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចោទប្រកាន់ថានាវានេះបានបិទប្រព័ន្ធកំណត់ទីតាំង និងរ៉ាដារទាំងអស់ និងព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះដោយមានការគាំទ្រពីយោធាអាមេរិក។ ហេតុការណ៍នេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាដឹកទំនិញទង់ជាតិសិង្ហបុរីមួយគ្រឿងបានលិចនៅច្រកសមុទ្រ Hormuz បន្ទាប់ពីនាវានេះបានបុកនឹងមីនសមុទ្រពេលកំពុងធ្វើដំណើរលើផ្លូវដែលមិនមានការអនុញ្ញាត។ ប្រទេសអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតដល់នាវាទាំងឡាយណាដែលហ៊ានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាតពីខ្លួន ស្របពេលដែលការលិចនាវានេះ បង្ហាញពីហានិភ័យកាន់តែខ្លាំង នៅច្រករបៀងដែនសមុទ្រដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ៕អត្ថបទដោយ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "12388",
  "languageVersionId": "4586",
  "visibilityVersion": "5",
  "versionToken": "a1.uviloyRF78vgy1XE8STjJA7tAvTTwqVVJjlYoJPAodU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។