ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឥទ្ធិពលព្យុះសង្ឃរា «ចម្ពី» (Champi) លើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២៦

ព្យុះទី៣០ ឈ្មោះ «ចម្ពី» (Champi) បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា និងកំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក្តី ស្ថានភាពបែបនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្យុះទី៣០ ឈ្មោះ «ចម្ពី» (Champi) បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា និងកំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក្តី ស្ថានភាពបែបនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣១°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។ តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០% ខណៈកម្ពស់រលកសមុទ្រអាចមានពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។ សូមសាធារណជន ជាពិសេសអ្នកធ្វើដំណើរ និងបងប្អូនប្រជានេសាទនៅតំបន់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកធំៗ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12164",
  "languageVersionId": "4292",
  "visibilityVersion": "8",
  "versionToken": "a1.IZCtV81YSIzIGO1skLbQFPNRGGkCWr_XOjk-L3zud7E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។