ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឥទ្ធិពលព្យុះសង្ឃរា «ចម្ពី» (Champi) លើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២៦

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ព្យុះទី៣០ ឈ្មោះ «ចម្ពី» (Champi) បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា និងកំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក្តី ស្ថានភាពបែបនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣១°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០% ខណៈកម្ពស់រលកសមុទ្រអាចមានពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។

សូមសាធារណជន ជាពិសេសអ្នកធ្វើដំណើរ និងបងប្អូនប្រជានេសាទនៅតំបន់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកធំៗ៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…