សម្តេចតេជោ ហ៊ុន សែន លើកពាក្យ «ឆ្កែបានជិះរទេះ» មកឆ្លុះបញ្ចាំងចរិតមនុស្សអួតអាង ក្រោយ «អាគុក» បង្កបញ្ហារឿងព្រំដែន
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារលើបណ្តាញសង្គមដោយដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ» ភ្ជាប់ជាមួយការលើកឡើងពីដំណើររឿងកាលពីកុមារភាព និងការរិះគន់ចំៗលើបុគ្គលម្នាក់។ សម្តេចតេជោ បានរំឭកថា៖ «កាលពីក្មេង ខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឱ្យជិះរទេះជាមួយ។
ខ្លឹមសារប្រភព
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារលើបណ្តាញសង្គមដោយដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ» ភ្ជាប់ជាមួយការលើកឡើងពីដំណើររឿងកាលពីកុមារភាព និងការរិះគន់ចំៗលើបុគ្គលម្នាក់។
សម្តេចតេជោ បានរំឭកថា៖ «កាលពីក្មេង ខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឱ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះ ឃើញវាធ្វើមុខបែបឌឺ។ ក្រោយមក ខ្ញុំតែងនិយាយថា អានេះធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិតបែបអំនួត»។
សម្តេចតេជោ បានបន្តទៀតថា៖ «ប៉ុន្មានថ្ងៃមុន ប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុក ដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ ៥២ ដល់ ៥៩ នៃព្រំដែនកម្ពុជា-ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ដីទៅឱ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវា អាគុកមួយនេះធ្វើចរិតដូចឆ្កែបានជិះរទេះ ដោយស្នើសុំលើកលែងទោសឱ្យខ្លួនវាផង និងឱ្យក្រុមវាផង»។
ការសុំលើកលែងទោស មានន័យថាទទួលស្គាល់ថាខ្លួនមានទោស មែនទេអាគុក? សម្តីរបៀបនេះ ខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះ ព្រោះវាឈ្លើយពេក៕ដោយ៖ ប៉ៃ សុឃី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "12415",
"languageVersionId": "4315",
"visibilityVersion": "7",
"versionToken": "a1.51O99CyzN75LM0pKzPUItUaYKhBIqGbOvsKMRBFMdlY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
