នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារលើបណ្តាញសង្គមដោយដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ» ភ្ជាប់ជាមួយការលើកឡើងពីដំណើររឿងកាលពីកុមារភាព និងការរិះគន់ចំៗលើបុគ្គលម្នាក់។
សម្តេចតេជោ បានរំឭកថា៖ «កាលពីក្មេង ខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឱ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះ ឃើញវាធ្វើមុខបែបឌឺ។ ក្រោយមក ខ្ញុំតែងនិយាយថា អានេះធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិតបែបអំនួត»។
សម្តេចតេជោ បានបន្តទៀតថា៖ «ប៉ុន្មានថ្ងៃមុន ប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុក ដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ ៥២ ដល់ ៥៩ នៃព្រំដែនកម្ពុជា-ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ដីទៅឱ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវា អាគុកមួយនេះធ្វើចរិតដូចឆ្កែបានជិះរទេះ ដោយស្នើសុំលើកលែងទោសឱ្យខ្លួនវាផង និងឱ្យក្រុមវាផង»។
ការសុំលើកលែងទោស មានន័យថាទទួលស្គាល់ថាខ្លួនមានទោស មែនទេអាគុក? សម្តីរបៀបនេះ ខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះ ព្រោះវាឈ្លើយពេក៕ដោយ៖ ប៉ៃ សុឃី







