ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យសន្សំសំចៃទឹក ខណៈរដូវប្រាំងខិតជិតមកដល់

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមសម្រាប់រដូវប្រាំងខាងមុខ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ តាមការព្យាករអាកាសធាតុ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងបន្តមានឥទ្ធិពលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមសម្រាប់រដូវប្រាំងខាងមុខ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ តាមការព្យាករអាកាសធាតុ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងបន្តមានឥទ្ធិពលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រសួងបានបញ្ជាក់ថា ការថយចុះឥទ្ធិពលខ្យល់មូសុងនិរតី និងការកើនឡើងឥទ្ធិពលខ្យល់មូសុងឦសាន អាចធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតតិចតួច ហើយតំបន់មួយចំនួនអាចជួបប្រទះផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងន័យនេះ មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ត្រូវបន្តថែរក្សាអាងទឹក បឹងបួ និងវាយតម្លៃបរិមាណទឹកដែលមានស្រាប់ ដើម្បីរៀបចំផែនការប្រើប្រាស់ទឹកឱ្យបានសមស្រប។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំឱ្យផ្តល់អាទិភាពដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ មុននឹងបែងចែកសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។ ដូច្នេះ ការចូលរួមសន្សំសំចៃទឹក និងការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគី គឺមានសារៈសំខាន់ក្នុងការធានាឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់នាពេលខាងមុខ។ អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12303",
  "languageVersionId": "4432",
  "visibilityVersion": "6",
  "versionToken": "a1.zIKzW3xp563bGdyMFeR9Kp1hIOmPYz5AqbAE6NmpQmU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។