សេដ្ឋកិច្ចចិនកើនឡើង ៤.៦% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦
យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែតុលានេះថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសចិនបានកើនឡើង ៤.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឈានដល់ទំហំទឹកប្រាក់ ១០៧.១១ ពាន់ពាន់លានយន់ ឬស្មើនឹងប្រមាណ ១៦ ពាន់ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះ។ តួលេខថ្មីស្រឡាងនេះ គឺស្ថិតក្នុងរង្វង់គោលដៅកំណើន GDP ប្រចាំឆ្នាំក្នុងចន្លោះ ៤.៥% ដល់ ៥% ដែលនេះបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោកមួយនេះ កំពុងបន្តដំណើរការលើគន្លងដ៏ល្អប្រសើរ និងបង្កើតគ្រឹះយ៉ាងរឹងមាំសម្រាប់សម្រេចគោលដៅកំណើនពេញមួយឆ្នាំ។
ខ្លឹមសារប្រភព

នៅក្នុងត្រីមាសទី៣ GDP របស់ប្រទេសចិន បានកើនឡើង ៤.៥% បើធៀបនឹងឆ្នាំមុន ដែលកើនពីកំណើន ៤.៣% ដែលបានកត់ត្រាក្នុងត្រីមាសទី ២ ខណៈដែលអ្នកវិភាគចិនបានរំពឹងទុកថា ទិន្នន័យក្នុងត្រីមាសទី៤ នឹងកាន់តែងើបឡើងខ្ពស់ថែមទៀត នៅពេលដែលវិធានការគោលនយោបាយជាច្រើនចូលជាធរមាន។
យោងតាមទិន្នន័យគយចិនបានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ កំណើនពាណិជ្ជកម្មបរទេសរបស់ចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ការនាំចេញបានកើនឡើង ១៦.៤% ខណៈដែលការនាំចូលបានកើនឡើង ២២.៣%៕អត្ថបទដោយ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "12405",
"languageVersionId": "4620",
"visibilityVersion": "5",
"versionToken": "a1.5YM6oMbAtX7KS-iGGMXuCqRrpTSVEMV8Lyuf-B1bnqE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។