ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបំបែកកំណត់ត្រាថ្មី! ការនាំចេញអង្ករកើនលើស ១លានតោន ក្នុងឆ្នាំ២០២៦

ការនាំចេញអង្កររបស់កម្ពុជាបានឈានដល់កម្រិតលើស ១លានតោនជាលើកដំបូងក្នុងឆ្នាំ២០២៦ ដោយសម្រេចបានចំនួន ១ ០១៤ ៤៤២ តោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ សមិទ្ធផលនេះបង្ហាញពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា និងការពង្រីកទីផ្សារនាំចេញទៅកាន់អន្តរជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ការនាំចេញអង្កររបស់កម្ពុជាបានឈានដល់កម្រិតលើស ១លានតោនជាលើកដំបូងក្នុងឆ្នាំ២០២៦ ដោយសម្រេចបានចំនួន ១ ០១៤ ៤៤២ តោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ សមិទ្ធផលនេះបង្ហាញពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា និងការពង្រីកទីផ្សារនាំចេញទៅកាន់អន្តរជាតិ។ យោងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាក្នុងរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានកើនឡើងលើសកម្រិតដែលសម្រេចបានកាលពីឆ្នាំមុន ដោយតួលេខក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០ ៣២១ តោនប៉ុណ្ណោះ។ ទីផ្សារសំខាន់ៗការនាំចេញអង្កររបស់កម្ពុជារួមមាន៖សហភាពអឺរ៉ុប ប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៧៥ ប្រទេស ។ យ៉ាងណាមិញការសម្រេចបានលើស ១លានតោនក្នុងឆ្នាំ២០២៦ គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដែលកំពុងបន្តពង្រីកឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វត្តមានអង្ករកម្ពុជានៅលើទីផ្សារពិភពលោកនិងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ ៕អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12437",
  "languageVersionId": "4630",
  "visibilityVersion": "5",
  "versionToken": "a1.6HyJRThsCdOlY-Fxcx2Wx2yp-zA4dQVW_6aqvJxRFlc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។