ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបំបែកកំណត់ត្រាថ្មី! ការនាំចេញអង្ករកើនលើស ១លានតោន ក្នុងឆ្នាំ២០២៦

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ការនាំចេញអង្កររបស់កម្ពុជាបានឈានដល់កម្រិតលើស ១លានតោនជាលើកដំបូងក្នុងឆ្នាំ២០២៦ ដោយសម្រេចបានចំនួន ១ ០១៤ ៤៤២ តោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ សមិទ្ធផលនេះបង្ហាញពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា និងការពង្រីកទីផ្សារនាំចេញទៅកាន់អន្តរជាតិ។

យោងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាក្នុងរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានកើនឡើងលើសកម្រិតដែលសម្រេចបានកាលពីឆ្នាំមុន ដោយតួលេខក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០ ៣២១ តោនប៉ុណ្ណោះ។

ទីផ្សារសំខាន់ៗការនាំចេញអង្កររបស់កម្ពុជារួមមាន៖សហភាពអឺរ៉ុប ប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៧៥ ប្រទេស ។
យ៉ាងណាមិញការសម្រេចបានលើស ១លានតោនក្នុងឆ្នាំ២០២៦ គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដែលកំពុងបន្តពង្រីកឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វត្តមានអង្ករកម្ពុជានៅលើទីផ្សារពិភពលោកនិងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ ៕អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…