អាសន្នលើអាកាស! ជើងហោះហើរពីទីក្រុង តែលអាវីវ ទៅទីក្រុង វៀនណា បង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីរងការគំរាមកំហែងគ្រាប់បែក
ការគំរាមកំហែងបំផ្ទុះគ្រាប់បែក បានបង្ខំឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរ ៥១ នាក់ និងបុគ្គលិកយន្តហោះ ៦ នាក់ ធ្វើដំណើរពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងវៀនណា ត្រូវបង្វែរទិសដៅ និងចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ប្រទេសប៊ុលហ្គារី កាលពីយប់ថ្ងៃទី១៨ ខែតុលា ខណៈដែលក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មិនមានរកឃើញគ្រឿងផ្ទុះអ្វីឡើយ។ ទីភ្នាក់ងារអាកាសចរណ៍ បានរាយការណ៍ថា បុគ្គលិកបម្រើការងារលើជើងហោះហើរនេះ បានទទួលដំណឹងពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅពេលដែលយន្តហោះកំពុងហោះហើរចូលជិតព្រំដែនប្រទេសរូម៉ានី ដែលជាហេតុធ្វើឱ្យកងទ័ពអាកាសប៊ុលហ្គារី បញ្ជូនយន្តហោះចម្បាំង MiG-29 ដើម្បីអន្តរាគមន៍។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12612",
"languageVersionId": "4730",
"visibilityVersion": "4",
"versionToken": "a1.fU7iSrOLBfvCh6SuAXkF7m8KSjkjAfr5z4xbi-EhGnw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
