ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាសន្នលើអាកាស! ជើងហោះហើរពីទីក្រុង តែលអាវីវ ទៅទីក្រុង វៀនណា បង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីរងការគំរាមកំហែងគ្រាប់បែក

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ការគំរាមកំហែងបំផ្ទុះគ្រាប់បែក បានបង្ខំឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរ ៥១ នាក់ និងបុគ្គលិកយន្តហោះ ៦ នាក់ ធ្វើដំណើរពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងវៀនណា ត្រូវបង្វែរទិសដៅ និងចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ប្រទេសប៊ុលហ្គារី កាលពីយប់ថ្ងៃទី១៨ ខែតុលា ខណៈដែលក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មិនមានរកឃើញគ្រឿងផ្ទុះអ្វីឡើយ។ ទីភ្នាក់ងារអាកាសចរណ៍ បានរាយការណ៍ថា បុគ្គលិកបម្រើការងារលើជើងហោះហើរនេះ បានទទួលដំណឹងពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅពេលដែលយន្តហោះកំពុងហោះហើរចូលជិតព្រំដែនប្រទេសរូម៉ានី ដែលជាហេតុធ្វើឱ្យកងទ័ពអាកាសប៊ុលហ្គារី បញ្ជូនយន្តហោះចម្បាំង MiG-29 ដើម្បីអន្តរាគមន៍។

ការគំរាមកំហែងបំផ្ទុះគ្រាប់បែក បានបង្ខំឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរ ៥១ នាក់ និងបុគ្គលិកយន្តហោះ ៦ នាក់ ធ្វើដំណើរពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងវៀនណា ត្រូវបង្វែរទិសដៅ និងចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ប្រទេសប៊ុលហ្គារី កាលពីយប់ថ្ងៃទី១៨ ខែតុលា ខណៈដែលក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មិនមានរកឃើញគ្រឿងផ្ទុះអ្វីឡើយ។
ទីភ្នាក់ងារអាកាសចរណ៍ បានរាយការណ៍ថា បុគ្គលិកបម្រើការងារលើជើងហោះហើរនេះ បានទទួលដំណឹងពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅពេលដែលយន្តហោះកំពុងហោះហើរចូលជិតព្រំដែនប្រទេសរូម៉ានី ដែលជាហេតុធ្វើឱ្យកងទ័ពអាកាសប៊ុលហ្គារី បញ្ជូនយន្តហោះចម្បាំង MiG-29 ដើម្បីអន្តរាគមន៍។


ហេតុការណ៍នេះ កើតឡើងមិនដល់ ៣ សប្តាហ៍ផង បន្ទាប់ពីមានករណីជំនួយការពីឡុតយន្តហោះ នៃជើងហោះហើរក្រុមហ៊ុន Flydubai ឆ្ពោះទៅកាន់អ៊ីស្រាអែល បើកការវាយប្រហារដោយពូថៅដៃលើពីឡុតបើកបរ ក្នុងគោលបំណងបុកទម្លាក់យន្តហោះឲ្យផ្ទុះខ្ទេចខ្ទី៕អត្ថបទដោយ៖ រិទ្ធី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…