ទឹកចិត្តមនុស្សធម៌៖ សមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ចុះផ្ដល់ប្រាក់បេឡាមរណសង្គ្រោះ ៤លានរៀល ជូនគ្រួសារសពនិវត្តជននៅស្រុកកំពង់សីលា
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានចាត់តាំង លោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំក្រុមការងារលេខាធិការដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ព្រមទាំងលិខិតចូលរួមរំលែកទុក្ខមួយច្បាប់ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ជួង នាម ភេទប្រុស អាយុ ៦២ឆ្នាំ (អតីតមន្ត្រីនគរបាលចូលនិវត្តន៍) ដល់លំនៅឋាន ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សពលោក ជួង នាម បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "12927",
"languageVersionId": "5793",
"visibilityVersion": "3",
"versionToken": "a1.R6RApkG_B-3UAXvKdBpdI2m4hkcpWfesu8xlY9BBtvk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
