ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បណ្ដេញជនជាតិថៃ ២៤នាក់ ចេញពីប្រទេស ខណៈទទួលពលករខ្មែរ ៨២នាក់ ត្រឡប់ពីថៃវិញ

ជនជាតិថៃចំនួន ២៤នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍ និងការចូលតំបន់យោធាកម្ពុជាដោយខុសច្បាប់។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ជនជាតិថៃចំនួន ២៤នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍ និងការចូលតំបន់យោធាកម្ពុជាដោយខុសច្បាប់។ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិថៃទាំង ២៤នាក់ ត្រូវបានបញ្ជូនមកពីខេត្តសៀមរាប ក្រោយពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងការចូលដោយទុច្ចរិតក្នុងទីលានយោធាកម្ពុជា។ ពួកគេត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាវិញ ក្នុងរយៈពេលពី ៣ ទៅ ៤ឆ្នាំ។ ទន្ទឹមនិងគ្នានេះ នៅព្រឹកថ្ងៃដដែល អាជ្ញាធរកម្ពុជាក៏បានទទួលពលករខ្មែរចំនួន ៨២នាក់ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញផងដែរ។ អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "13460",
  "languageVersionId": "5916",
  "visibilityVersion": "5",
  "versionToken": "a1.4LTmEvSkLh_KMUG91wQKlVzpsqfFsXioVOcmN3MhTm8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។