ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បណ្ដេញជនជាតិថៃ ២៤នាក់ ចេញពីប្រទេស ខណៈទទួលពលករខ្មែរ ៨២នាក់ ត្រឡប់ពីថៃវិញ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ជនជាតិថៃចំនួន ២៤នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍ និងការចូលតំបន់យោធាកម្ពុជាដោយខុសច្បាប់។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជនជាតិថៃចំនួន ២៤នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍ និងការចូលតំបន់យោធាកម្ពុជាដោយខុសច្បាប់។ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិថៃទាំង ២៤នាក់ ត្រូវបានបញ្ជូនមកពីខេត្តសៀមរាប ក្រោយពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងការចូលដោយទុច្ចរិតក្នុងទីលានយោធាកម្ពុជា។ ពួកគេត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាវិញ ក្នុងរយៈពេលពី ៣ ទៅ ៤ឆ្នាំ។

ទន្ទឹមនិងគ្នានេះ នៅព្រឹកថ្ងៃដដែល អាជ្ញាធរកម្ពុជាក៏បានទទួលពលករខ្មែរចំនួន ៨២នាក់ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញផងដែរ។
អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…