ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ភ្លើងឆេះកណ្តាលសមុទ្រ! អ្នកដំណើរលោតចូលទឹក បន្ទាប់ពីឆេះនាវាដឹកមនុស្ស ៤៦០ នាក់នៅឥណ្ឌូនេស៊ី

ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងលើនាវាដឹកអ្នកដំណើរមួយគ្រឿង ដែលដឹកមនុស្សចំនួន ៤២០ នាក់ និងនាវិក ៤០ នាក់ ដោយអគ្គិភ័យ បានឆាបឆេះ ខណៈដែលនាវានេះ កំពុងបើកចូលទៅជិតកំពង់ផែ Merak ភាគពាយព្យប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ដែលបង្ខំឱ្យអ្នកដំណើរជាង ៤០០ នាក់សម្រេចលោតចូលទៅក្នុងទឹកសមុទ្រដើម្បីសង្គ្រោះជីវិតខ្លួនឯង។ នាវា KMP Batumandi បានចេញដំណើរពីកំពង់ផែ Bakauheni ទៅកាន់កំពង់ផែ Merak ខណៈដែលអគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ម៉ាស៊ីន ស្របពេលដែលមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងលើនាវាដឹកអ្នកដំណើរមួយគ្រឿង ដែលដឹកមនុស្សចំនួន ៤២០ នាក់ និងនាវិក ៤០ នាក់ ដោយអគ្គិភ័យ បានឆាបឆេះ ខណៈដែលនាវានេះ កំពុងបើកចូលទៅជិតកំពង់ផែ Merak ភាគពាយព្យប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ដែលបង្ខំឱ្យអ្នកដំណើរជាង ៤០០ នាក់សម្រេចលោតចូលទៅក្នុងទឹកសមុទ្រដើម្បីសង្គ្រោះជីវិតខ្លួនឯង។ នាវា KMP Batumandi បានចេញដំណើរពីកំពង់ផែ Bakauheni ទៅកាន់កំពង់ផែ Merak ខណៈដែលអគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ម៉ាស៊ីន ស្របពេលដែលមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ឆ្លើយតបទៅនឹងហេតុការណ៍នេះដែរ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានជំរុញឱ្យប្រតិបត្តិករនាវាទាំងអស់ ត្រូវធានាលក្ខខណ្ឌបច្ចេកទេសនៃនាវារបស់ពួកគេ ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាព និងបង្កើនការត្រៀមខ្លួនសម្រាប់ស្ថានភាពបន្ទាន់៕អត្ថបទដោយ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13311",
  "languageVersionId": "5937",
  "visibilityVersion": "5",
  "versionToken": "a1.QsuQhh34XayH_LUWckwxtWMdSoNwL9pdQCI4mFSYB8w"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។