ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

តុលាការរដ្ឋ New Mexico បង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យ ២៥ ពាន់លានដុល្លារ ជុំវិញរឿងអាស្រូវលួចទិន្នន័យ!

ចៅក្រម ហ្រ្វេនស៊ីស ម៉ាតទូ (Francis Mathew) នៃរដ្ឋ New Mexico កាលពីថ្ងៃពុធម្សិលមិញ បានចេញដីកាបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យរហូតដល់ទៅ ២៥ ពាន់លានដុល្លារអាមេរិក ជាចំនួនស្មើនឹងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះពេញមួយត្រីមាស។ ការសម្រេចក្តីនេះ ធ្វើឡើងបន្ទាប់ពីការធ្វើសវនាការអស់រយៈពេល ២ សប្តាហ៍ ដោយតុលាការរកឃើញថា ក្រុមហ៊ុន Meta បាន បោកប្រាស់ និងភូតភរ សាធារណជនដោយចេតនា អំពីការប្រមូល ការចែករំលែក និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេលជាង ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០២១។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ចៅក្រម ហ្រ្វេនស៊ីស ម៉ាតទូ (Francis Mathew) នៃរដ្ឋ New Mexico កាលពីថ្ងៃពុធម្សិលមិញ បានចេញដីកាបង្គាប់ឱ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យរហូតដល់ទៅ ២៥ ពាន់លានដុល្លារអាមេរិក ជាចំនួនស្មើនឹងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះពេញមួយត្រីមាស។ ការសម្រេចក្តីនេះ ធ្វើឡើងបន្ទាប់ពីការធ្វើសវនាការអស់រយៈពេល ២ សប្តាហ៍ ដោយតុលាការរកឃើញថា ក្រុមហ៊ុន Meta បាន បោកប្រាស់ និងភូតភរ សាធារណជនដោយចេតនា អំពីការប្រមូល ការចែករំលែក និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេលជាង ១១ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដល់ ២០២១។ ដើមបណ្តឹងនៃក្តីក្តាំងនេះកើតចេញពីរឿងអាស្រូវពីការលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនរាប់លាននាក់ទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនានយោបាយ រួមទាំងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ដែលបានជួយឱ្យលោក Donald Trump ឈ្នះឆ្នោតអាណត្តិដំបូងនោះ។ គណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុន Meta បានប្រព្រឹត្តល្មើសនឹងច្បាប់របស់រដ្ឋ New Mexico ច្រើនជាង ៤០ លានលើក ដោយប៉ះពាល់ដល់ពលរដ្ឋស្ទើរតែទាំងអស់ ក្នុងរដ្ឋដែលមានប្រជាជនប្រមាណ ២ លាននាក់មួយនេះ។ ជាការឆ្លើយតប ប្រធានមេធាវីរបស់ក្រុមហ៊ុន Meta លោក ស៊ីជេ ម៉ាហានី (CJ Mahoney) បានរិះគុនយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ដោយអះអាងថា ការផាកពិន័យដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឱ្យក្រុមហ៊ុនស្ទើរតែមិនអាចធ្វើអាជីវកម្មបានតទៅទៀតនៅក្នុងរដ្ឋ New Mexico និងបានប្រកាសដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ៕ដោយ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13463",
  "languageVersionId": "6822",
  "visibilityVersion": "5",
  "versionToken": "a1.W9CGBqZi6df_GhA5gOTg1hrRpEICgS7exGfnCyJRGTs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។