អគ្គិភ័យឆាបឆេះតូបលក់គ្រឿងអលង្ការ និងសម្ភារផ្សេងៗអស់ ៤តូប ក្បែរផ្សារសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស
ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះបំផ្លាញតូបលក់គ្រឿងអលង្ការ និងសម្ភារផ្សេងៗអស់ចំនួន ៤តូប ដែលមានទីតាំងស្ថិតនៅក្បែរផ្សារសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០:០០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកទប់ស្កាត់រហូតរលត់ទៅវិញទាំងស្រុង។
ខ្លឹមសារប្រភព
ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះបំផ្លាញតូបលក់គ្រឿងអលង្ការ និងសម្ភារផ្សេងៗអស់ចំនួន ៤តូប ដែលមានទីតាំងស្ថិតនៅក្បែរផ្សារសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០:០០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកទប់ស្កាត់រហូតរលត់ទៅវិញទាំងស្រុង។ ហេតុការណ៍នេះពុំបានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើង ព្រមទាំងវាយតម្លៃទំហំនៃការខូចខាតជាក់ស្តែង៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "13410",
"languageVersionId": "6869",
"visibilityVersion": "3",
"versionToken": "a1.bQTDDLDL9GysBIpukIMjMwn5Vzf_Q3gsJCmDLdagBkk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
