ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះបំផ្លាញតូបលក់គ្រឿងអលង្ការ និងសម្ភារផ្សេងៗអស់ចំនួន ៤តូប ដែលមានទីតាំងស្ថិតនៅក្បែរផ្សារសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០:០០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកទប់ស្កាត់រហូតរលត់ទៅវិញទាំងស្រុង។ ហេតុការណ៍នេះពុំបានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើង ព្រមទាំងវាយតម្លៃទំហំនៃការខូចខាតជាក់ស្តែង៕ដោយ៖ ប៉ៃ សុឃីម













