ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឥណ្ឌូនេស៊ីព្រមានលុបអាជ្ញាប័ណ្ណក្រុមហ៊ុននានា ខណៈភ្លើងឆេះព្រៃ បណ្តាលឱ្យមនុស្សជាង ៣៣ ម៉ឺននាក់កើតជំងឺផ្លូវដង្ហើម

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុកប្រឆាំងនឹងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ ដែលកើតឡើងជាញឹកញាប់ ខណៈផលប៉ះពាល់សុខភាពសាធារណៈបានកើនឡើងយ៉ាងខ្លាំង ដោយមានករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណី ត្រូវបានកត់ត្រានៅក្នុងតំបន់រងផលប៉ះពាល់ និងមានករណីថ្មីកើតឡើងប្រមាណ ៤៥២២ ករណី ជារៀងរាល់ថ្ងៃ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានថ្លែងថា ក្រុមហ៊ុនទាំងឡាយណាដែលរកឃើញថាបានរំលោភបំពានបទបញ្ញត្តិគ្រប់គ្រងដីធ្លី និងការទប់ស្កាត់អគ្គីភ័យជាញឹកញាប់ នឹងត្រូវប្រឈមមុខនឹងការលុបអាជ្ញាប័ណ្ណអាជីវកម្មចោល ព្រមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងក្តៅគគុកប្រឆាំងនឹងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ ដែលកើតឡើងជាញឹកញាប់ ខណៈផលប៉ះពាល់សុខភាពសាធារណៈបានកើនឡើងយ៉ាងខ្លាំង ដោយមានករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណី ត្រូវបានកត់ត្រានៅក្នុងតំបន់រងផលប៉ះពាល់ និងមានករណីថ្មីកើតឡើងប្រមាណ ៤៥២២ ករណី ជារៀងរាល់ថ្ងៃ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានថ្លែងថា ក្រុមហ៊ុនទាំងឡាយណាដែលរកឃើញថាបានរំលោភបំពានបទបញ្ញត្តិគ្រប់គ្រងដីធ្លី និងការទប់ស្កាត់អគ្គីភ័យជាញឹកញាប់ នឹងត្រូវប្រឈមមុខនឹងការលុបអាជ្ញាប័ណ្ណអាជីវកម្មចោល ព្រមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើការរំលោភបំពានដែលសង្ស័យ ដោយលទ្ធផលបឋមបានបង្ហាញថា ក្រុមហ៊ុនមួយចំនួន បានល្មើសបទបញ្ញត្តិជាច្រើនលើកច្រើនសាររួចមកហើយ។ ការព្រមានអំពីការរឹតបន្តឹងច្បាប់នេះ កើតឡើងខណៈដែលភ្លើងឆេះព្រៃ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស ខណៈដែលករណីជំងឺផ្លូវដង្ហើមចំនួន ៣៣៣.៤៧០ ករណីនេះ រួមមានកុមារអាយុក្រោម ៥ ឆ្នាំចំនួន ៧៥.១៧២ នាក់ និងមនុស្សដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅចំនួន ២៥៨.២៩៨ នាក់៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13774",
  "languageVersionId": "7467",
  "visibilityVersion": "5",
  "versionToken": "a1.muGWrFUlqlELbOJIHS7by6wN_0ZSoY0bnOTqpTKiNnE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។