ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបញ្ជាក់ការប្តេជ្ញាចិត្តលើការហាមឃាត់មីនប្រឆាំងមនុស្ស និងជំរុញការជួយជនរងគ្រោះ

កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធទូទៅ» នៃគណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធទូទៅ» នៃគណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសកម្មភាពមីន និងការផ្តល់ជំនួយដល់ជនរងគ្រោះ ដើម្បីដោះស្រាយបញ្ហាដែលនៅតែបន្តប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ពីគ្រាប់កាំភ្លើងធំ និងគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ព្រមទាំងសំណល់គ្រាប់បែកចង្កោម ដែលជាឧបសគ្គដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពរបស់ជនភៀសសឹក។ ការលើកឡើងនេះបានបង្ហាញពីសារៈសំខាន់នៃការបន្តពង្រឹងសកម្មភាពមីន និងការជួយជនរងគ្រោះ ដើម្បីកាត់បន្ថយហានិភ័យ និងជួយឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព។អត្ថបទដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "14274",
  "languageVersionId": "8009",
  "visibilityVersion": "6",
  "versionToken": "a1.nTG76JR0X3Big4KU837mbGWb2AgKiqEUGarLadyKs_U"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។