ឥណ្ឌូនេស៊ី បើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន «កេតាមីន» ប្រមាណ ១.១៦ តោន លើនាវាម៉ាឡេស៊ី
អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមមួយ ដោយបានស្ទាក់ចាប់ និងរឹបអូសសារធាតុញៀន កេតាមីន (Ketamine) ទម្ងន់រហូតដល់ទៅ ១.១៦ តោន ពីលើនាវាដឹកប្រេងជ្រកក្រោមទង់ជាតិប្រទេសម៉ុងហ្គោលី ដែលបានចាកចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងដែនទឹកនៃខេត្តស៊ូម៉ាត្រាខាងជើងកាលពីដើមសប្តាហ៍នេះ។ នៅក្នុងប្រតិបត្តិការស្ទាក់ចាប់នាវានេះ កងកម្លាំងសមត្ថកិច្ចឥណ្ឌូនេស៊ី បានឃាត់ខ្លួនមនុស្សចំនួន ៨ នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៧ នាក់ ជនជាតិតៃវ៉ាន់ ១ នាក់ ខណៈដែលថ្នាំញៀនប្រភេទកេតាមីនទាំងអស់នោះ ត្រូវបានលាក់ទុកនៅក្នុងបាវចំនួន ៥៨ បាវ ដែលមានទម្ងន់សរុប ១.១៦ តោន ដែលមានតម្លៃនៅលើទីផ្សារងងឹតប្រមាណ ១៩២ លានដុល្លារអាមេរិក។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14281",
"languageVersionId": "8153",
"visibilityVersion": "6",
"versionToken": "a1.bM7VQg-S9pTQoqfIOPfeR_OzC2FQhcGC8rgEtx4hrm0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
