ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រថយន្តដឹកកម្មករស្ទុះបែកកង់ក្រឡាប់ផ្ងារជើងលើផ្លូវជាតិលេខ១ របួសធ្ងន់ស្រាលជាច្រើននាក់

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តសាំយុងដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានបែកកង់ក្នុងល្បឿនលឿន រួចជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រងាង បណ្ដាលឱ្យបងប្អូនកម្មករ-កម្មការិនីរងរបួសធ្ងន់ និងស្រាលជាច្រើននាក់គួរឱ្យតក់ស្លុត។ ហេតុការណ៍អកុសលនេះ បានកើតឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦ និង ២១នាទីព្រឹក ដោយរថយន្តបានបើកបរលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២០ និង ១២១ ដែលស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈពួកគេកំពុងប្រញាប់ប្រញាលធ្វើដំណើរទៅកាន់ទីតាំងរោងចក្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តសាំយុងដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង បានបែកកង់ក្នុងល្បឿនលឿន រួចជ្រុលចង្កូតក្រឡាប់ផ្ងារជើងច្រងាង បណ្ដាលឱ្យបងប្អូនកម្មករ-កម្មការិនីរងរបួសធ្ងន់ និងស្រាលជាច្រើននាក់គួរឱ្យតក់ស្លុត។ ហេតុការណ៍អកុសលនេះ បានកើតឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦ និង ២១នាទីព្រឹក ដោយរថយន្តបានបើកបរលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២០ និង ១២១ ដែលស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈពួកគេកំពុងប្រញាប់ប្រញាលធ្វើដំណើរទៅកាន់ទីតាំងរោងចក្រ។ តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៍ បានឱ្យដឹងថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើងគឺបណ្ដាលមកពីរថយន្តជួបបញ្ហា «បែកកង់» កំឡុងពេលកំពុងដំណើរការ ដែលធ្វើឱ្យអ្នកបើកបរមិនអាចគ្រប់គ្រងស្ថានការណ៍ទាន់ ក៏ជ្រុលចង្កូតក្រឡាប់ផ្ងារជើងតែម្ដង។ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់ បានចុះអន្តរាគមន៍ជាបន្ទាន់ ដោយប្រើប្រាស់រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗ ដើម្បីដឹកជញ្ជូនជនរងគ្រោះទាំងអស់យកទៅសង្គ្រោះជីវិតយ៉ាងឆាប់រហ័សនៅឯមន្ទីរពេទ្យ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "14283",
  "languageVersionId": "8217",
  "visibilityVersion": "6",
  "versionToken": "a1.a82URi_7l7NjpXANG6iyKb9pW0hFKvISRmXLfDx2424"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។