ក្បួនម៉ូតូធំជាង ២០០គ្រឿង ប្រមូលផ្តុំអបអរខួប ៥ឆ្នាំ ស្នងការដ្ឋាននគរបាលខេត្ត ចាត់កម្លាំងសម្រួលសណ្ដាប់ធ្នាប់ និងលើកកម្ពស់ទេសចរណ៍
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមគោលដៅសំខាន់ៗ ជូនដល់ក្រុមម៉ូតូធំ (Satunadi MC Cambodia) ក្នុងឱកាសប្រារព្ធពិធីគម្រប់ខួបលើកទី៥ នៃការបង្កើតក្លឹប។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចមុខវេទិកា ៧មករា និងតំបន់រង្វង់មូលតោពីរ ដែលជាចំណុចកណ្តាលនៃក្បួនដង្ហែរម៉ូតូធំសរុបជាង ២០០គ្រឿង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមគោលដៅសំខាន់ៗ ជូនដល់ក្រុមម៉ូតូធំ (Satunadi MC Cambodia) ក្នុងឱកាសប្រារព្ធពិធីគម្រប់ខួបលើកទី៥ នៃការបង្កើតក្លឹប។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចមុខវេទិកា ៧មករា និងតំបន់រង្វង់មូលតោពីរ ដែលជាចំណុចកណ្តាលនៃក្បួនដង្ហែរម៉ូតូធំសរុបជាង ២០០គ្រឿង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ការចូលរួមសម្រួលសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពពីសំណាក់កម្លាំងនគរបាលនាពេលនេះ មិនត្រឹមតែធានាបាននូវរបៀបរៀបរយ និងសុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សក្ដានុពល នៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ និងបង្ហាញពីភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "14285",
"languageVersionId": "8241",
"visibilityVersion": "4",
"versionToken": "a1.Oy7durBCiHfDvQo9T56v0AcVKoeC8ufZnpdC67U8fEY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
