ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាសន្នទឹកជំនន់នៅថៃ! ១៦ ខេត្តជន់លិច ស្លាប់កើនដល់ ៦៤ នាក់

ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសថៃ បានជន់លិច ១៦ ខេត្ត និងទីក្រុងបាងកក ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦៤ នាក់។ ទិន្នន័យនៃចំនួនអ្នកស្លាប់នេះ គឺរាប់គិតតែនៅក្នុងខេត្តទាំងឡាយណាដែលកំពុងស្ថិតក្នុងបញ្ជីតំបន់ជន់លិចបច្ចុប្បន្នតែប៉ុណ្ណោះ មិនមែនជាតួលេខសរុបទូទាំងប្រទេសនោះទេ ខណៈដែលកាលពីថ្ងៃទី៧ ខែតុលា មានករណីស្លាប់ដោយសារទឹកជំនន់ចំនួន ៥២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២៧។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសថៃ បានជន់លិច ១៦ ខេត្ត និងទីក្រុងបាងកក ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦៤ នាក់។ ទិន្នន័យនៃចំនួនអ្នកស្លាប់នេះ គឺរាប់គិតតែនៅក្នុងខេត្តទាំងឡាយណាដែលកំពុងស្ថិតក្នុងបញ្ជីតំបន់ជន់លិចបច្ចុប្បន្នតែប៉ុណ្ណោះ មិនមែនជាតួលេខសរុបទូទាំងប្រទេសនោះទេ ខណៈដែលកាលពីថ្ងៃទី៧ ខែតុលា មានករណីស្លាប់ដោយសារទឹកជំនន់ចំនួន ៥២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២៧។ ថ្ងៃទី១៦ ខែតុលា ចំនួនអ្នកស្លាប់កើនឡើងដល់ ៦២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២០ ខេត្ត និងនៅថ្ងៃទី២៤ ខែតុលានេះ កើនដល់ ៦៤ នាក់ នៅក្នុងខេត្តដែលជន់លិចចំនួន ១៦ ខេត្ត។ យោងតាមទិន្នន័យ ទឹកជំនន់នៅតែបន្តគ្របដណ្តប់លើ ៦០ ស្រុក ៤៣២ ឃុំ/សង្កាត់ និង ២៩៨៨ ភូមិ ដោយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៣៧៥.៧២៦ គ្រួសារ ដែលត្រូវជា ១.១៣១.៤០១ នាក់។ អាជ្ញាធរថៃបានបញ្ជាក់ថា ខ្លួនកំពុងបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្រិតទឹកយ៉ាងយកចិត្តទុកដាក់បំផុត៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14013",
  "languageVersionId": "8264",
  "visibilityVersion": "3",
  "versionToken": "a1.QZDCUcxEP8Fkb8W0zY62FxzWDL6Q5p48B-FiNwdVHpA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។