ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាសន្នទឹកជំនន់នៅថៃ! ១៦ ខេត្តជន់លិច ស្លាប់កើនដល់ ៦៤ នាក់

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសថៃ បានជន់លិច ១៦ ខេត្ត និងទីក្រុងបាងកក ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦៤ នាក់។ ទិន្នន័យនៃចំនួនអ្នកស្លាប់នេះ គឺរាប់គិតតែនៅក្នុងខេត្តទាំងឡាយណាដែលកំពុងស្ថិតក្នុងបញ្ជីតំបន់ជន់លិចបច្ចុប្បន្នតែប៉ុណ្ណោះ មិនមែនជាតួលេខសរុបទូទាំងប្រទេសនោះទេ ខណៈដែលកាលពីថ្ងៃទី៧ ខែតុលា មានករណីស្លាប់ដោយសារទឹកជំនន់ចំនួន ៥២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២៧។

ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសថៃ បានជន់លិច ១៦ ខេត្ត និងទីក្រុងបាងកក ខណៈដែលចំនួនមនុស្សស្លាប់បានកើនដល់ ៦៤ នាក់។
ទិន្នន័យនៃចំនួនអ្នកស្លាប់នេះ គឺរាប់គិតតែនៅក្នុងខេត្តទាំងឡាយណាដែលកំពុងស្ថិតក្នុងបញ្ជីតំបន់ជន់លិចបច្ចុប្បន្នតែប៉ុណ្ណោះ មិនមែនជាតួលេខសរុបទូទាំងប្រទេសនោះទេ ខណៈដែលកាលពីថ្ងៃទី៧ ខែតុលា មានករណីស្លាប់ដោយសារទឹកជំនន់ចំនួន ៥២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២៧។ ថ្ងៃទី១៦ ខែតុលា ចំនួនអ្នកស្លាប់កើនឡើងដល់ ៦២ នាក់ នៅក្នុងខេត្តដែលរងការជន់លិចចំនួន ២០ ខេត្ត និងនៅថ្ងៃទី២៤ ខែតុលានេះ កើនដល់ ៦៤ នាក់ នៅក្នុងខេត្តដែលជន់លិចចំនួន ១៦ ខេត្ត។

យោងតាមទិន្នន័យ ទឹកជំនន់នៅតែបន្តគ្របដណ្តប់លើ ៦០ ស្រុក ៤៣២ ឃុំ/សង្កាត់ និង ២៩៨៨ ភូមិ ដោយបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៣៧៥.៧២៦ គ្រួសារ ដែលត្រូវជា ១.១៣១.៤០១ នាក់។
អាជ្ញាធរថៃបានបញ្ជាក់ថា ខ្លួនកំពុងបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្រិតទឹកយ៉ាងយកចិត្តទុកដាក់បំផុត៕អត្ថបទ៖ រិទ្ធី

   

មតិយោបល់

កំពុងផ្ទុកមតិយោបល់…