ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពង្រឹងគុណភាពអប់រំនៅក្រុងកោះរ៉ុង៖ គណៈប្រតិភូជប៉ុនចុះពិនិត្យស្ថានភាពសាលារៀន ដើម្បីសិក្សាលទ្ធភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ មន្ទីរអប់រំខេត្ត និងរដ្ឋបាលក្រុងកោះរ៉ុង បានដឹកនាំគណៈប្រតិភូជប៉ុនចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសិក្សា និងតម្រូវការជាក់ស្តែងរបស់សាលារៀន តាមរយៈការជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ មន្ទីរអប់រំខេត្ត និងរដ្ឋបាលក្រុងកោះរ៉ុង បានដឹកនាំគណៈប្រតិភូជប៉ុនចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសិក្សា និងតម្រូវការជាក់ស្តែងរបស់សាលារៀន តាមរយៈការជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ ព័ត៌មាន និងធាតុចូលដែលទទួលបានពីការចុះពិនិត្យនេះ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំផែនការ និងការអនុវត្តគម្រោងកែលម្អសាលារៀនឱ្យស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់ក្នុងវិស័យអប់រំ សំដៅលើកកម្ពស់គុណភាពនៃការសិក្សា និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅក្រុងកោះរ៉ុងឱ្យកាន់តែប្រសើរឡើង៕អត្ថបទ ៖ ប៉ៃ សុឃីម រូបភាព ៖ កែវ ដារ៉ា
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "14550",
  "languageVersionId": "9565",
  "visibilityVersion": "4",
  "versionToken": "a1.BnU9Bs0oJQauIVM0H3F9c6VzmDx3JhSPXYXqqdlmF3U"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។