ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប្រទេសហ្ស៊កដានី បើកការវាយប្រហារតាមអាកាសកម្ទេច «អង្គការភេរវកម្ម» ក្នុងដែនដីប្រទេសស៊ីរី

កងទ័ពប្រទេសហ្ស៊កដានី បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើទីតាំងរបស់ «អង្គការភេរវកម្ម» នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹកភ្លាមៗចំពោះការវាយប្រហារយ៉ាងសាហាវ លើព្រះវិហារគ្រិស្តសាសនាមួយកន្លែងកាលពីសប្តាហ៍មុន។ ប្រតិបត្តិការវាយប្រហារតាមអាកាសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសន្តិសុខហ្ស៊កដានី បានបំបែកសំណុំរឿង និងចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលជាអ្នកប្រព្រឹត្តអំពើឃាតកម្ម ដោយយន្តហោះចម្បាំងប្រទេសហ្ស៊កដានី បានកម្ទេចទីតាំងភេរវករជាច្រើនកន្លែង ព្រមទាំងបានសម្លាប់ និងបង្ករបួសដល់សមាជិកក្រុមប្រដាប់អាវុធជាច្រើននាក់ ដែលមានទំនាក់ទំនងជាមួយក្រុមដែលអ្នកទទួលខុសត្រូវលើការវាយប្រហារលើព្រះវិហារនោះ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កងទ័ពប្រទេសហ្ស៊កដានី បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើទីតាំងរបស់ «អង្គការភេរវកម្ម» នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹកភ្លាមៗចំពោះការវាយប្រហារយ៉ាងសាហាវ លើព្រះវិហារគ្រិស្តសាសនាមួយកន្លែងកាលពីសប្តាហ៍មុន។ ប្រតិបត្តិការវាយប្រហារតាមអាកាសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសន្តិសុខហ្ស៊កដានី បានបំបែកសំណុំរឿង និងចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលជាអ្នកប្រព្រឹត្តអំពើឃាតកម្ម ដោយយន្តហោះចម្បាំងប្រទេសហ្ស៊កដានី បានកម្ទេចទីតាំងភេរវករជាច្រើនកន្លែង ព្រមទាំងបានសម្លាប់ និងបង្ករបួសដល់សមាជិកក្រុមប្រដាប់អាវុធជាច្រើននាក់ ដែលមានទំនាក់ទំនងជាមួយក្រុមដែលអ្នកទទួលខុសត្រូវលើការវាយប្រហារលើព្រះវិហារនោះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារផ្តាច់ជីវិតមនុស្សចំនួន ៩ នាក់ នៅក្នុងព្រះវិហារគ្រិស្តសាសនាមួយកន្លែងក្នុងខេត្ត Karak ប្រទេសហ្ស៊កដានី ខណៈដែលបន្ទាប់ពីហេតុការណ៍សោកនាដកម្មនេះ នាយករដ្ឋមន្ត្រីហ្ស៊កដានី លោក Jafar Hassan បានបញ្ជាឲ្យកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៣ ថ្ងៃ និងបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅតាមស្ថាប័នរដ្ឋទាំងអស់ ព្រមទាំងប្រកាសសងសឹកជាដាច់ខាត៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15221",
  "languageVersionId": "11417",
  "visibilityVersion": "4",
  "versionToken": "a1.jkOdzBKkMI5bwIzy3Qb-K7K283NMsSZWP1fM0ky6V-I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។