រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាបានអត្ថប្រយោជន៍ច្រើន បន្ទាប់ពីថៃបោះបង់ឱកាសពាណិជ្ជកម្មជាមួយ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការបោះបង់ឱកាសពាណិជ្ជកម្មជាមួយកម្ពុជារបស់ថៃបានបង្កើតអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងដៃគូក្នុងតំបន់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការបោះបង់ឱកាសពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយកម្ពុជា បានបង្កើតអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងដល់បណ្តាប្រទេសក្នុងតំបន់ផងដែរ។ ឯកឧត្តមឲ្យដឹងថា បន្ទាប់ពីកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ សូចនាករទីផ្សារបង្ហាញថា ៦០% ទៅ ៧០% នៃទំនិញដែលមានលក់ក្នុងស្រុកបច្ចុប្បន្ន គឺជាទំនិញផលិតក្នុងកម្ពុជាផ្ទាល់។ ខណៈទំនិញដែលនៅត្រូវការនាំចូលនេះបានផ្លាស់ប្ដូរទិសដៅទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត។ តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ការនាំចូលប្រេង និងឧស្ម័នពាក់ព័ន្ធបច្ចុប្បន្ន ត្រូវបានផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរី បន្ទាប់ពីឈប់នាំចូលពីថៃ។ សម្រាប់គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏ត្រូវបានផ្គត់ផ្គង់ដោយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ានផ្សេងៗ។ គួររំលឹកថា ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានជូនដំណឹងថា ការនាំចូលទំនិញរបស់ខ្លួនមកកម្ពុជាកាលពីពេលថ្មីៗនេះ កើនឡើងដល់៣ដង បើធៀបនឹងរយៈពេលមុន ដែលបញ្ជាក់ថា ការផ្លាស់ប្ដូរទិសដៅពាណិជ្ជកម្មរបស់កម្ពុជាបានបង្កើនឱកាសសម្រាប់ដៃគូថ្មីៗក្នុងតំបន់។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16569",
  "languageVersionId": "14257",
  "visibilityVersion": "2",
  "versionToken": "a1.9QFG5ufKfI8ILhtIR_FdfPNIO2IRKcwy2Rkzdy0InLw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។