ថ្ងៃនេះជាខួប៧ឆ្នាំនៃការដាក់បញ្ជូល«ល្ខោនខោល»ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាខួប៧ឆ្នាំនៃការចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់យូណេស្កូ ហើយថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធបានចេញសារអបអរសាទរ។
ខ្លឹមសារប្រភព
នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួប០៧ឆ្នាំ នៃការដាក់បញ្ចូល«ល្ខោនខោល» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក និងធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោកថែមទៀត។
ចំណែក នាឱកាសខួបលើកទី០៧ឆ្នាំនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន បានបញ្ចេញសារអបអរសាទរផងដែរ។ «ល្ខោនខោល» ជាស្នាដៃសិល្បៈបុរាណរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូសម្រេច ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16449",
"languageVersionId": "13897",
"visibilityVersion": "2",
"versionToken": "a1.4Euzf95aqT-J03LCgr0zwRstMcSEHLUPBqDRXJL9Cbk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
