រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រថយន្តដែលបើកលឿនជ្រុះទំនិញលើផ្លូវល្បឿនលឿនត្រូវបានពិន័យតាមច្បាប់

មន្ត្រីក្រសួងសាធារណការថា ម្ចាស់រថយន្ត Toyota ViGo ដែលបើកលឿនធ្លាក់ទំនិញលើផ្លូវល្បឿនលឿន ត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់។ ហេតុការណ៍មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រថយន្ត Toyota ViGo ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-2837 មួយគ្រឿងដែលដឹកទំនិញជ្រុះលើផ្លូវល្បឿនលឿន ត្រូវបានក្រុមការងារក្រុមហ៊ុនសហការជាមួយនគរបាលប្រចាំផ្លូវល្បឿនលឿន ឃាត់ធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការឈានទៅឃាត់ធ្វើកិច្ចសន្យាអប់រំ និងពិន័យតាមច្បាប់ដូច្នេះ ដោយសារមានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿន បានឃើញរថយន្តខាងលើ បានបើកលឿនគ្មានការប្រុងប្រយ័ត្នបណ្ដាលឱ្យធ្លាក់ទូរទំនិញលើផ្លូវល្បឿនលឿនបែកផ្កាភ្លើងពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ។ ក្រោយពីកើតមានហេតុការណ៍នោះភ្លាម ឯកឧត្តម ផន រឹម បានអំពាវនាវឱ្យម្ចាស់រថយន្តមានភិនភាគខាងលើឱ្យចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ប៉ុន្តែបច្ចុប្បន្ន ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់រួចរាល់ហើយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16432",
  "languageVersionId": "13846",
  "visibilityVersion": "2",
  "versionToken": "a1.y4aXgzq6bjsgZvcFCpxKqtbxPRUeeYLMosc4ZF8enqk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។