បង្ក្រាបក្រុមចាប់បង្ខាំងមនុស្សខុសច្បាប់៨នាក់នគរបាលបានរំដោះជនរងគ្រោះ៦នាក់
នគរបាលបានឃាត់ខ្លួនជនសង្ស័យ៨នាក់ ជនជាតិចិន២នាក់ និងមីយ៉ាន់ម៉ា៦នាក់ ពាក់ព័ន្ធការបង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ ហើយរំដោះជនរងគ្រោះចិន៦នាក់។ ប្រតិបត្តិការនេះធ្វើឡើងក្រោយករណីចាប់បុរសចិនម្នាក់នៅក្រុងបាវិត ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥។
ខ្លឹមសារប្រភព
ក្រុមចាប់បង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ចំនួន ៨នាក់ ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងស្រាវជ្រាវឈានដល់ការឃាត់ខ្លួន និងរំដោះជនរងគ្រោះបាន៦នាក់។ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រុមជនសង្ស័យដែលឃាត់ខ្លួនមានជនជាតិចិន ២នាក់ និងជនជាតិមីយ៉ាន់ម៉ា ៦នាក់ ខណៈជនរងគ្រោះជាជនជាតិចិន ៦នាក់ត្រូវបានរំដោះ បន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី ដោយកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទារុណកម្ម។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង៥៥នាទី មានជនសង្ស័យ១ក្រុមជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍នេះ កម្លាំងជំនាញបានសហការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ រួមទាំងវត្ថុតាងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីបន្ត៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16427",
"languageVersionId": "13831",
"visibilityVersion": "2",
"versionToken": "a1.QKnQnxFMBuiuAEK5VFX5q5_ghYAUqShZRKF1uptpjq0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
