បារាំងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសកម្ពុជា-ថៃ
បារាំងបានសម្តែងក្តីព្រួយបារម្ភខ្លាំងចំពោះការប្រឈមមុខកម្ពុជា-ថៃ និងគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យមានបទឈប់បាញ់ភ្លាមៗ។ បារាំងជំរុញឱ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធ និងត្រឡប់ទៅសន្ទនាតាមសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ។
ខ្លឹមសារប្រភព
ប្រទេសបារាំង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសកម្ពុជា-ថៃ បន្ទាប់ពីយោធាថៃបានបើកប្រតិបតិការវាយប្រហារលើប្រទេសកម្ពុជាដោយកំរោលតាំងពីថ្ងៃទី៧ធ្នូរមកម្លេះ។
ទន្ទឹមគ្នានេះ បារាំងបានគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី។
គិតត្រឹមថ្ងៃទី១៥ធ្នូនេះ ចំនួនជនស៊ីវិលស្លាប់ពីការវាយប្រហារដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃបានកើនដល់ ១២នាក់ រងរបួស ៧៤នាក់ ខណៈជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់។ នេះបើយោងតាមរដ្ឋមន្ត្រីព័ត៌មាន៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16470",
"languageVersionId": "13960",
"visibilityVersion": "2",
"versionToken": "a1.mFmP4NqzAHLYPq7f2gsED0GhY8VhsI_Z1CXwHjtzGps"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
