សហភាពអឺរ៉ុបត្រៀមផ្តល់រូបភាពផ្កាយរណប ដើម្បីគាំទ្រការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា–ថៃ
លោកស្រី Kaja Kallas អំពាវនាវឱ្យស្ដារបទឈប់បាញ់កម្ពុជា–ថៃបន្ទាន់ និងបន្តចូលរួមបន្ធូរជម្លោះ ដោយបញ្ជាក់ថា អឺរ៉ុបអាចផ្ដល់រូបភាពផ្កាយរណបគាំទ្រការឃ្លាំមើលនិងអនុវត្តបទឈប់បាញ់។
ខ្លឹមសារប្រភព
លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា ជម្លោះរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មិនគួរបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរទៀតឡើយ។ ដោយហេតុនេះ បទឈប់បាញ់ចាំបាច់ត្រូវស្តារឡើងវិញជាបន្ទាន់។ លោកជំទាវបានបន្ថែមថា លោកជំទាវផ្ទាល់នឹងបន្តចូលរួម និងជំរុញកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្តនៃការកើនឡើងជម្លោះ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ជាមួយគ្នានេះ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប ដើម្បីគាំទ្រដល់ការឃ្លាំមើល និងអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរ៕
ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16360",
"languageVersionId": "13715",
"visibilityVersion": "2",
"versionToken": "a1.Kl-7krYD_wkh0OS2-oOBJCRb7ZxcoZYGwa5WuATex4o"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
