នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងសមត្ថកិច្ចធ្វើការចេញល្បាតតាមខ្នងផ្ទះពលរដ្ឋ និងគោលដៅសំខាន់ៗដើម្បីការពារផ្ទះសម្បែងជនភៀសសឹក
នគរបាលក្រុងសំរោងចាត់កម្លាំងស៊ីវិលល្បាតតាមផ្ទះនិងគោលដៅសំខាន់ៗ ស្រាវជ្រាវករណីលួចនិងការផ្ដល់ព័ត៌មានទៅភាគីថៃ ដើម្បីការពារទ្រព្យសម្បត្តិពលរដ្ឋដែលភៀសសឹក។
ខ្លឹមសារប្រភព
កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលក្រុងសំរោងបានដឹកនាំ និងចាត់កម្លាំងអន្តរាគមន៍ដោយប្រើប្រាស់ឯកសណ្ឋានស៊ីវិល ធ្វើការចេញល្បាតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗដែលងាយរងគ្រោះនានា ព្រមទាំងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាករណីលួច ករណីការផ្តល់បណ្តាញព័ត៌មានទៅឲ្យភាគីថៃ នៅក្នុងភូមិសាស្រ្តក្រុងសំរោង និងដើម្បីរក្សាទ្រព្យសម្បតិ្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងបង្ការបង្ក្រាបនៅរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន ខណៈពលរដ្ឋខ្មែរបានភៀសសឹកចាកចេញចោលផ្ទះសម្បែងដោយសារតែអំពើឈ្លានពានរបស់ពួកយោធាថៃ។
ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងសមត្ថកិច្ចយើងក្នុងការថែរក្សាចំពោះទ្រព្យសម្បត្តិបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន ខណៈស្ថានភាពការឈ្លានពានពួកថៃនៅតែបន្តយ៉ាក្តៅកគុកក៍ដោយ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16251",
"languageVersionId": "13551",
"visibilityVersion": "2",
"versionToken": "a1.TiN3a941Jx354ljybEJhsnE5ry5DMfA0_6-kAb8kW34"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
