កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលក្រុងសំរោងបានដឹកនាំ និងចាត់កម្លាំងអន្តរាគមន៍ដោយប្រើប្រាស់ឯកសណ្ឋានស៊ីវិល ធ្វើការចេញល្បាតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗដែលងាយរងគ្រោះនានា ព្រមទាំងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាករណីលួច ករណីការផ្តល់បណ្តាញព័ត៌មានទៅឲ្យភាគីថៃ នៅក្នុងភូមិសាស្រ្តក្រុងសំរោង និងដើម្បីរក្សាទ្រព្យសម្បតិ្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងបង្ការបង្ក្រាបនៅរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន ខណៈពលរដ្ឋខ្មែរបានភៀសសឹកចាកចេញចោលផ្ទះសម្បែងដោយសារតែអំពើឈ្លានពានរបស់ពួកយោធាថៃ។
ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងសមត្ថកិច្ចយើងក្នុងការថែរក្សាចំពោះទ្រព្យសម្បត្តិបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន ខណៈស្ថានភាពការឈ្លានពានពួកថៃនៅតែបន្តយ៉ាក្តៅកគុកក៍ដោយ៕
ដោយ៖ ប៉ៃ សុឃីម














