ក្រសួងអប់រំ៖ សិស្សភៀសសឹកជាង ៩ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានសិក្សាជាង ១ពាន់កន្លែង
គិតត្រឹមព្រឹកថ្ងៃទី១៨ ធ្នូ សិស្សភៀសសឹក៩៤០៧នាក់បានចូលរៀនបណ្ដោះអាសន្ននៅគ្រឹះស្ថាន១៦០២ ក្នុងរាជធានី–ខេត្ត២២។ ក្រសួងអប់រំអំពាវនាវឱ្យអាណាព្យាបាលនាំកូនចុះឈ្មោះនៅក្បែរទីជម្រក។
ខ្លឹមសារប្រភព
សិស្សភៀសសឹកចំនួន ៩៤០៧នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២កន្លែង ក្នុងរាជធានី-ខេត្ត២២ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នឱ្យបានគ្រប់ៗគ្នា ស្ថិតក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន ១ ០៩១ សាលា នៃខេត្តចំនួន ៧ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១១ ៩២២ នាក់ និង សិស្សានុសិស្ស ២៥៤ ៤៨០ នាក់ ខណៈមានជនភៀសសឹកកើនដល់ ១៣១ ៦៧២ គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣ នាក់ ក្នុងនោះ ស្ត្រីមាន ២២៥ ៥៧២ នាក់ និងកុមារមាន ១៣៤ ៦០២ នាក់៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16243",
"languageVersionId": "13527",
"visibilityVersion": "2",
"versionToken": "a1.QjpcDq_nR7op4VAScqHhEUgujOsoiQHVSexvcnMqKj8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
