រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពលរដ្ឋខ្មែរបានប្រមូលផ្តុំគ្នាដើរព្យុហយាត្រាដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ

ពលរដ្ឋខ្មែរនិងជនបរទេសជាច្រើនបានដើរដើម្បីសន្តិភាពនៅភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ដោយអំពាវនាវឱ្យអន្តរជាតិជួយអន្តរាគមន៍ បញ្ឈប់ការវាយប្រហារ និងគោរពបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ទិដ្ឋភាពពលរដ្ឋខ្មែរ រួមទាំងជនបរទេសជាច្រើនកុះករ បានប្រមូលផ្តុំគ្នាដើរព្យុហយាត្រា ដើម្បីសន្តិភាព (March for Peace) នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូនេះ ក្នុងគោលបំណងផ្ញើរសារទៅកាន់ពិភពលោកថា អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានប្រទេសថៃឈ្លានពាន និងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ តាំងពីថ្ងៃទី៧ ខែធ្នូ។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជាទាំងមូល បានអំពាវនាវឱ្យអន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់សកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16241",
  "languageVersionId": "13521",
  "visibilityVersion": "2",
  "versionToken": "a1.SYOGwhLKvRQM3wOleeLA1B4tJe5DCREyAbNGLjN6eXA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។