រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប្រមុខការទូតអាម៉េរិក ឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ!

តាមការបញ្ជាក់របស់ក្រសួងការបរទេសអាម៉េរិក ថ្ងៃទី១៩ ខែធ្នូ លោក Marco Rubio បានជំរុញសមភាគីថៃឱ្យចាត់វិធានការជាក់ស្ដែងបន្ធូរភាពតានតឹង និងត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងគូឡាឡាំពួ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ ដោយបារម្ភពីអំពើហិង្សាជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៩ ខែធ្នូ ២០២៥នេះ។ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទានដើម្បីបន្ធូរបន្ថយភាពតានតឹង។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងជាក់ស្តែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញជាបន្ទាន់៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16238",
  "languageVersionId": "13512",
  "visibilityVersion": "2",
  "versionToken": "a1.jG70A_4Nk8Y-aFgyALN7Uk8abJkS73FEw9NoaiEWUA4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។