ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រមុខការទូតអាម៉េរិក ឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ!

KPS99TV

សេចក្តីសង្ខេប

តាមការបញ្ជាក់របស់ក្រសួងការបរទេសអាម៉េរិក ថ្ងៃទី១៩ ខែធ្នូ លោក Marco Rubio បានជំរុញសមភាគីថៃឱ្យចាត់វិធានការជាក់ស្ដែងបន្ធូរភាពតានតឹង និងត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងគូឡាឡាំពួ។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ ដោយបារម្ភពីអំពើហិង្សាជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៩ ខែធ្នូ ២០២៥នេះ។

លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទានដើម្បីបន្ធូរបន្ថយភាពតានតឹង។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងជាក់ស្តែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញជាបន្ទាន់៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…