រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងមិត្តភាពដែកថែប ឯកភាពលើកកម្ពស់សហគមន៍វាសនារួម និងពិភាក្សាអំពីជម្លោះព្រំដែនកម្ពុជា-ថៃ

លោក ប្រាក់ សុខុន និងលោក វ៉ាង យី សន្ទនាថ្ងៃទី១៨ ខែធ្នូ ដោយបញ្ជាក់មិត្តភាពដែកថែប ឯកភាពពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនិងសហគមន៍វាសនារួម និងផ្លាស់ប្ដូរទស្សនៈអំពីជម្លោះព្រំដែនកម្ពុជា–ថៃ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។ បើយោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ក្រៅពីបញ្ហាទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃផងដែរ។ ការសន្ទនានេះបានកើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិនក៏បានសន្ទនាជាមួយសមភាគីថៃផងដែរ ដើម្បីអំពាវនាវឱ្យប្រទេសទាំងពីរបញ្ឈប់ការប៉ះទង្គិចគ្នា និងប្រកាសដើរតួជាអ្នកសម្របសម្រួល៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16237",
  "languageVersionId": "13509",
  "visibilityVersion": "2",
  "versionToken": "a1.e-SmfTNO5G0fKLWC0r2IIX0rJC9WrDkR48lBWUvPV3E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។