រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងការពារជាតិ ជូនដំណឹងបន្ទាន់ពីសកម្មភាពយោធាថៃលើតំបន់ព្រំដែនកម្ពុជា

ក្រសួងការពារជាតិរាយការណ៍ថា យោធាថៃប្រើF-16ទម្លាក់គ្រាប់បែកនៅពាក់ស្បែក ខេត្តព្រះវិហារ ម៉ោង១៥:៣០ ថ្ងៃទី១៩ ខែធ្នូ។ កងកម្លាំងកម្ពុជាបន្តតាមដាននិងប្រុងប្រយ័ត្នខ្ពស់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅក្នុងតំបន់យោធភូមិភាគទី៤ ស្ថិតក្នុងភូមិសាស្ត្រ ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ នៅវេលាម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក នៅក្នុងភូមិសាស្ត្រពាក់ស្បែក។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត ព្រមទាំងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន ដោយប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ជានិច្ចឲក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លៃថ្នូរជាតិដោយអង់អាចក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរាយការណ៍ជូននៅពេលក្រោយ៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16134",
  "languageVersionId": "13380",
  "visibilityVersion": "2",
  "versionToken": "a1.vADMQKyI3aeXX-3YMHgDNCcXog3DLiCOtPZaPeHewrI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។