ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ ជូនដំណឹងបន្ទាន់ពីសកម្មភាពយោធាថៃលើតំបន់ព្រំដែនកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ក្រសួងការពារជាតិរាយការណ៍ថា យោធាថៃប្រើF-16ទម្លាក់គ្រាប់បែកនៅពាក់ស្បែក ខេត្តព្រះវិហារ ម៉ោង១៥:៣០ ថ្ងៃទី១៩ ខែធ្នូ។ កងកម្លាំងកម្ពុជាបន្តតាមដាននិងប្រុងប្រយ័ត្នខ្ពស់។

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅក្នុងតំបន់យោធភូមិភាគទី៤ ស្ថិតក្នុងភូមិសាស្ត្រ ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ នៅវេលាម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក នៅក្នុងភូមិសាស្ត្រពាក់ស្បែក។

កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត ព្រមទាំងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន ដោយប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ជានិច្ចឲក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លៃថ្នូរជាតិដោយអង់អាចក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរាយការណ៍ជូននៅពេលក្រោយ៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…