រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃនៅព្រឹកនេះ

ក្រសួងការពារជាតិបានរាយការណ៍ថា នៅម៉ោង៩:៣១ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ប្រាសាទព្រះវិហារ។ ក្រសួងថា កងកម្លាំងកម្ពុជាបន្តតាមដាន និងឈរជើងការពារ ហើយនឹងជូនព័ត៌មានលម្អិតបន្ថែមពេលក្រោយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ពាក់ព័ន្ធនឹងករណីដែលយោធាថៃ បានបន្តធ្វើសកម្មភាពវាយប្រហារមកលើទឹកដីកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៩:៣១នាទីព្រឹក យោធាថៃបានបាញ់ផ្សែងពុល ចូលមកក្នុងភូមិសាស្ត្រតំបន់ប្រាសាទព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះមុខស្ថានការណ៍ខាងលើ កងកម្លាំងប្រដាប់អាវុធកម្ពុជាបាននឹងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ព្រមទាំងឈរជើងការពារយ៉ាងរឹងមាំ ស្វាហាប់ និងមោះមុត។ ទន្ទឹមនឹងនេះ កងកម្លាំងកម្ពុជា នៅតែបន្តតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីតតាំងនឹងសកម្មភាពឈ្លានពានគ្រប់រូបភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា ដោយអង់អាចក្លាហាន និងមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរាយការណ៍ជូនសាធារណជននៅពេលក្រោយ៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16123",
  "languageVersionId": "13353",
  "visibilityVersion": "2",
  "versionToken": "a1.BW7dlIu4mfv-NzJ608xI1B6X40sZk173a7LU8Eltsx0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។