ក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅថៃចៀសវាងធ្វើដំណើរមកព្រំដែន
ក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅថៃរក្សាភាពស្ងប់ស្ងាត់ ស្នាក់នៅនិងធ្វើការធម្មតា ចៀសវាងការជួបជុំ ឬធ្វើដំណើរមកច្រកព្រំដែន រហូតស្ថានការណ៍ប្រក្រតី និងទាក់ទងស្ថាប័នពាក់ព័ន្ធបើរងការគំរាមកំហែង។
ខ្លឹមសារប្រភព
ដើម្បីធានាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងពេលដំណើរឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ ក្រសួងការងារអំពាវនាវបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ត្រូវបន្តអត់ធ្មត់រក្សាភាពស្ងៀមស្ងាត់ ដោយស្នាក់នៅ និងធ្វើការនៅទីតាំងការងាររបស់ខ្លួនធម្មតា ចៀសវាងការជួបជុំឬធ្វើដំណើរវិលត្រឡប់មកកាន់ច្រកព្រំដែន រហូតដល់ស្ថានភាពវិលត្រឡប់មកជាប្រក្រតីឡើងវិញ។ ការអំពាវនាវដូច្នេះ ដោយសារតែក្រុមយោធាថៃពន្លាតការវាយប្រហារនៅតាមបណ្តោយព្រំដែនមកលើដែនអធិបតេយ្យកម្ពុជាដែលឈានចូលសប្តាហ៍ទី៣ហើយ បើគិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ។
ក្រសួងការងារ បញ្ជាក់ថា ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ សូមបងប្អូនទំនាក់ទំនងរកការគាំពារសុវត្ថិភាព តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក, អនុព័ន្ធការងារនៅទីក្រុងបាងកក, អនុព័ន្ធការងារនៅខេត្តស្រះកែវ, អង្គការសហប្រជាជាតិ, អង្គការអន្តរជាតិខាងការងារ, អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក នៅខេត្តឈៀងម៉ៃ និងនៅម៉េស៊ត៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16107",
"languageVersionId": "13305",
"visibilityVersion": "2",
"versionToken": "a1.z3obgdpKst2GYRrME1mFlvFRl-nTg04_mcTFsX-hDUQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
