រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ្នកនាំពាក្យសម្តេចតេជោ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថាហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិ និងរបួសធ្ងន់ ៥ដង

ឯកឧត្តម ជា ធីរិទ្ធ បានរំលឹកតាមបណ្តាញសង្គមពីបទពិសោធសង្គ្រាម ការស្វែងរកសន្តិភាព និងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដោយសរសើរថាលោកមិនចេះហត់នឿយដើម្បីជាតិនិងប្រជាជន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ មេដឹកនាំកម្ពុជា គ្មានទេពាក្យថាហត់នឿយ សម្តេចបានឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ដង។ ឯកឧត្តម ជា ធីរិទ្ធ បានសរសេរតាមបណ្តាញសង្គមដូច្នេះថា៖  «ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង។ -ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។ -ថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ -ដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។ -បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។ -គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោក ជារបស់ជាតិខ្មែរ! រាល់ពេលប្រចាំការ លោកតែងដំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16104",
  "languageVersionId": "13296",
  "visibilityVersion": "2",
  "versionToken": "a1.GzHEQQm4gXxukLMU0kEADoIOcIVsnMj4C4lJ-rAEHHg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។